រថយន្ត SUV បែប Off-road Jetour Traveler ថ្មី បំពាក់ដោយម៉ាស៊ីន 2.0T មានតម្លៃមិនដល់ 3ម៉ឺនដុល្លាររូបរាងស្អាតខ្លាំង
Lee Then
NOVEMBER 11 2024
យានយន្ត
79 views
2 mins read

ថ្មីៗនេះ រថយន្ត Jetour Traveller ត្រូវបានប្រកាសដោយក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) ដោយប្រើការរចនាផ្នែកខាងក្រៅថ្មីទាំងស្រុង ហើយបំពាក់ម៉ាស៊ីន 2.0T។ សម្រាប់ Jetour Traveller ដែលមានលក់ពេលនេះ ផ្តល់ជម្រើសម៉ាស៊ីន 1.5T និង 2.0T ដែលមានតម្លៃ១៩,១០០ – ២៥,២០០ ដុល្លារ។

Capture.jpg

ក្នុងខែកញ្ញា ការលក់របស់ Jetour Traveller សរុប ១៥,៥២៣ គ្រឿង ដែលបានកើនឡើង ១៨៩.៤% បើប្រៀបធៀបទៅឆ្នាំមុន ប៉ុន្តែបានធ្លាក់ចុះ ៦.២% បើប្រៀបធៀបទៅខែមុន។ ចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ ២០២៤ ការលក់សរុបនៃ Jetour Traveller សរុបបាន ១២១,៣៤៩ គ្រឿង។ ផ្នែកមុខរបស់រថយន្តនេះ មានការរចនាដែលមើលទៅកាចដោយប៉ាណាមុខឌីស្សាញបែបក្រលាក់ៗមើលទៅទាក់ទាញខ្លាំង ត្រូវបានលំអជាមួយដែក Chrome ហើយភ្ជាប់ជាមួយអំពូលមុខរាងចតុកោណដែលមានពណ៌ខ្មៅ។ ពាក្យ “JETOUR” ត្រូវបានផ្លាស់ប្តូរទៅដំបូលម៉ាស៊ីនដែលមានអក្សរពណ៌ខ្មៅ។ 
ផ្នែកខាងក្រោយ រក្សាទុកប្រអប់ក្រៅបែបចតុកោណ, ការបើកកញ្ចក់ពីចំហៀង, អំពូលខាងក្រោយបញ្ឈរ, និងអំពូលហ្វ្រាំងខ្ពស់។ ការរចនានេះមានទម្រង់ក្បាលតូចពីលើ និងធំពីក្រោម។បន្ថែមពាក្យថា Jetour Traveller វាក៏បានប្រើប្រាស់កង់អាលុយមីញ៉ូមទំហំ ១៩ អ៊ីញ រួមជាមួយគែមកង់កោងចេញទៅខាងក្រៅ, និងមានកាងខាងលើសម្រាប់ផ្ទុកឥវ៉ាន់លើដំបូល។

1 19.jpg

ថាមពលមកពីម៉ាស៊ីន 2.0T ផលិតកម្លាំងបាន 252 សេះ និងកម្លាំងបង្វិលអតិបរិមា 390 Nm  ទំហំសម្រាប់រថយន្ត Jetour Traveller ថ្មីនេះមាន ប្រវែង៖ ៤,៧៨៥ មម ទទឹងគឺ ១,៩៥០ មម កម្ពស់៖ ១,៩១០ មម សម្រាប់បងប្អូនយល់យ៉ាងណាដែលចំពោះតម្លៃដែលមាននៅខាងលើគឺ ជម្រើសម៉ាស៊ីន 1.5T មានតម្លៃ១៩,១០០ និង 2.0T  មានតម្លៃ១៩,១០០២៥,២០០ ដុល្លារ។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia