Martin Vanquish ជាឡានដែលមានលក្ខណៈដូចគ្រាប់មីស៊ីល ដែលមានសម្លេងសំឡេងដ៏ខ្លាំងក្លា Aston Martin Vanquish 2025 គឺជាការបង្ហាញនូវការរចនាដ៏អស្ចារ្យ និងកំលាំងដ៏ខ្លាំងក្លា។ រថយន្តនេះមានបំពង់ស៊ីមាំងតានីយ៉ូម (Titanium) ជាជម្រើសបន្ថែម ដែលបញ្ចេញសំឡេងដ៏ពិរោះចេញក្នុងតំបន់ភ្នំ Sardinian ដោយមានអារម្មណ៍ដូចជាគ្រាប់មីស៊ីលកំពុងរត់ដែលវាបានបញ្ចេញកម្លាំងរហូតដល់ទៅ 823 សេះនៅពេលវាបានចញ្ចេញកម្លាំងអស់។
រូបរាងវាបង្ហាញពីសម្រស់ដ៏អស្ចារ្យ បែបសាមញ្ញ និងប្រណិត ដែលជាលក្ខណៈសំខាន់នៃ Aston Martin តម្លៃរបស់វាចាប់ពី 434,000 ដុល្លារ ធ្វើឲ្យវាក្លាយជាឥស្សរជនដ៏មានតម្លៃសម្រាប់ម៉ាកដែលកំពុងលក់នៅក្នុងទីផ្សាររថយន្តប្រណិតបំផុត។
ជំនាន់ទីបីនៃ Vanquish មានខ្លួនទាបប្រហែល 6.5 អ៊ីញនៅលើ Aston Martin DB12 ហើយមានប្រវែងកង់បន្ថែម 3.2 អ៊ីញ។ វាមានខ្លួនធំ និងការរចនាដោយលក្ខណៈជាត្រគោលរបស់ Aston Martin តែម្តង។ ស្លាក "Aston Martin V12" នៅផ្នែកខាងថ្ពាល់ជំហៀងរបស់រថយន្តពិតជាមានប្រយោជន៍សម្រាប់បង្ហាញសមត្ថភាពនៅពេលដែលរត់ល្បឿនលឿន។
2025 Aston Martin Vanquish ផ្តល់នូវផ្នែកខាងក្នុងដែលបញ្ចេញនូវភាពប្រណិត បច្ចេកវិទ្យាទំនើប ការរចនា និងសម្ភារៈគុណភាពខ្ពស់ផ្នែកខាងក្នុងប្រើស្បែកប្រណិត ព្រមទាំងការតុបតែងដោយកាបូនហ្វាយប័រ និងលោហៈខ្មៅដែលបន្ថែមនូវភាពស្រស់ស្អាត កៅអីស្តង់ដារបែប Sport ផ្តល់នូវការប្រើប្រាស់ល្អ និងមានជម្រើសកៅអីកាបូនហ្វាយប័រដើម្បីបង្កើនការទំនុកចិត្តក្នុងការបើកបរ។
បច្ចេកវិទ្យា និងប្រព័ន្ធព័ត៌មានកម្សាន្តរបស់វាគឺអេក្រង់បង្ហាញកុងទ័រឌីជីថលទំហំ 10.25 អ៊ីញ អេក្រង់កម្សាន្តទំហំ 10.3 អ៊ីញ ដែលគាំទ្រ Apple CarPlay និង Android Auto ប្រព័ន្ធសំឡេង Bowers & Wilkins ដែលមានគុណភាពខ្ពស់ ប្រព័ន្ធត្រួតពិនិត្យកម្តៅដោយស្វ័យប្រវត្តិពីរដំណាក់កាល ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការបើកបរ។ សម្រាប់ផ្នែកខាងក្នុងរបស់ 2025 Aston Martin Vanquish ផងដែរបានបង្ហាញនូវការរចនាដ៏ប្រណិត និងបច្ចេកវិទ្យាទំនើប ដែលផ្តល់នូវបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះ។
ម៉ាស៊ីន 5.2 លីត្រ V-12 របស់វាត្រូវបានកែប្រែដោយបំពាក់មកជាមួយនិង turbocharger រហូតដល់ទៅពីរដែលបញ្ចេញកម្លាំងដល់ទៅ 823 សេះ និងកម្លាំងរមួលប្រមាណជា 1000.6 Nm ដែលធ្វើអោយវាមានសន្ទុះពី 0-100km/h ចាយពេលត្រឹមតែ 3 វិនាទី និង
ល្បឿនអតិបរមា 214 mph (344 km/h) ដែលបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យនៅលើផ្លូវត្រង់ហើយវាក៏មានការបរិភោគប្រេងជាមធ្យមប្រមាណ 14.4 លីត្រ ក្នុង 100 គីឡូម៉ែត្រផងដែរ