ក្រុមហ៊ុន Royal Enfield នៅកម្ពុជាក្នុងរយៈពេល៤ឆ្នាំមកនេះពិតជាសាងកេរ្តិ៍ឈ្មោះនិងការវិវត្តន៍ខ្លួន គួរឱ្យកត់សម្គាល់
Lee Then
NOVEMBER 6 2024
យានយន្ត
145 views
3 mins read

ប្រតិបត្តិការរបស់ក្រុមហ៊ុន Royal Enfield នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០២០ ដំណើរការរបស់ក្រុមហ៊ុន Royal Enfield នៅកម្ពុជាក្នុងរយៈពេល៤ឆ្នាំមកនេះពិតជាសាងកេរ្តិ៍ឈ្មោះនិងការវិវត្តន៍ខ្លួន គួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ។ ចាប់តាំងពីចូលទីផ្សារមក ម៉ាកម៉ូតូដ៏ល្បីមួយនេះបានទាក់ទាញអ្នកជិះម៉ូតូធំជាច្រើនជាមួយនឹងមរតកដ៏សម្បូរបែប និងការរចនាបែបបុរាណលាយសម័យរបស់គេ។

Photo 2024 11 06 13 44 00

ដោយសម្រេចបាននូវចំណុចសំខាន់នៃការលក់ច្រើនជាង 1000 គ្រឿង Royal Enfield មានសុទិដ្ឋិនិយមក្នុងការឈានដល់ 1500 គ្រឿងនៅក្នុងឆ្នាំ 2025។ លើសពីក្រុមហ៊ុនដែលផលិតម៉ូតូលក់ ម៉ាកយីហោនេះបានជំរុញឱ្យមានវប្បធម៌មួយនៃការជិះម៉ូតូជាក្រុម (Pure Motorcycling) ដោយបង្រួបបង្រួមអ្នកចូលចិត្តជិះម៉ូតូធំនៅក្នុងសហគមន៍ដ៏រឹងមាំមួយ ដែលពួកគេហៅថា "គ្រួសារតែមួយនោះគឺគ្រួសារ Royal Enfield”. ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយក្រុមហ៊ុនរ៉ូយ៉ាល់ អេនហ្វៀលតែងតែបង្កើតភាពស្និទ្ធស្នាលរវាងអ្នកជិះម៉ូតូ រ៉ូយ៉ាល់ អេនហ្វៀលអោយបានស្គាល់គ្នាកាន់តែច្រើនហើយការពង្រឹងទំនាក់ទំនងនេះមិនត្រឹមតែរវាងអតិថិជននិងអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏រវាងអតិថិជននិងក្រុមហ៊ុនផងដែរ។
រ៉ូយ៉ាល់ អេនហ្វីល បានបង្កើតខ្លួនជាម៉ូតូក្នុងក្តីស្រមៃសម្រាប់អ្នកចូលចិត្តម៉ូតូធំនៅកម្ពុជា។ អ្នកជិះម៉ូតូធំដែលចូលចិត្តសំលឹងរកម៉ាកយីហ៊ោរដែរមានកេរ្តិ៍ឈ្មោះយូរឆ្នាំ សង្វាក់ផលិតកម្មរឹងមាំ និងសេវាកម្មផ្នែករោងជាងដែរតែងតែខ្វល់ខ្វាយពីអតិថិជន នោះពួកគេច្បាស់ជានឹកដល់ម៉ាកយីហ៊ោរ Royal Enfield មុនគេ។ Royal Enfield ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ និងធ្វើតេស្តយ៉ាងម៉ត់ចត់ ដែលធានាបាននូវភាពធន់គ្រប់ម៉ូដែលទាំងអស់ មិនថាអ្នកត្រូវការម៉ូតូធ្វើដំណើរក្នុងទីក្រុង ឬផ្លូវខេត្ត Royal Enfield តែងតែផ្តល់នូវទំនុកចិត្តសម្រាប់អតិថិជនជានិច្ច។

Photo 2024 11 06 13 44 00 (3)

តួយ៉ាងដូចជាម៉ូឌែល Royal Enfield Meteor 350, Hunter 350, និង Classic 350 គឺជាជម្រើសដ៏សាកសមសម្រាប់អ្នកប្រើប្រាស់ម៉ូតូប្រចាំថ្ងៃ ដែលម៉ាស៊ីនមានកំលាំងធំល្មមត្រឹម ៣៥០ ស៊ីស៊ី ហើយកម្រិតនៃការស៊ីសាំងត្រឹម ៣លីត្រក្នុងរយៈចំងាយ ១០០គីឡូម៉ែត្រ។ សម្រាប់អ្នកដែរចូលចិត្តជិះម៉ូតូទៅខេត្ត បែបលក្ខណៈផ្សងព្រេង ចូលព្រៃជ្រៅ ផ្លូវបែប off-road លោកអ្នកអាចក្រលេកមើលម៉ូឌែល Royal Enfield Himalayan 452 បានដែរមានការពេញនិយមយ៉ាងខ្លាំងតាំងពីជំនាន់ម៉ាស៊ីន ៤១១ ស៊ីស៊ីមកម្លេះ។ Himalayan 452 មានភាពលេចធ្លោជាមួយនឹងភាពបត់បែន ភាពរឹងមាំរបស់វា ជាពិសេសបច្ចេកវិទ្យាទំនើបៗដែរបំពាក់នៅលើម៉ូតូដូចជា Eco Mode & ABS Option (on/rear off). មួយវិញទៀតសម្រាប់អ្នកដែរចង់សាកកំលាំងធំក៏ដូចជាបើកបរនៅលើផ្លូវល្បឿនលឿនលោកអ្នកអាចសំលឹងមើលម៉ូឌែល Super Meteor 650 និង Shotgun 650 បានដែលរចនាឡើងជាពិសេសសម្រាប់អ្នកចូលចិត្តស្ទីលបែប Customization កាចៗនិងមើលទៅមានអំនាចខ្លាំងពេលបើកបរលើដងផ្លូវ។ 

Untitled 1 Recovered Recovered Copy

រ៉ូយ៉ាល់ អេនហ្វៀល ពិតជាផ្តល់ជូនអ្នកជិះម៉ូតូធំអោយមានជម្រើសច្រើនក្នុងការជ្រើសរើសម៉ូតូដែលសាកសមនិងរសនិយមរបស់ខ្លួន។ ភាពសំបូរបែបទាំងអស់នេះដោយសារម៉ាកយីហោរបស់ Royal Enfield មានឫសគល់ពីចក្រភពអង់គ្លេស តាំងពីឆ្នាំ ១៩០១មកម្លេះ។ កេរដំណែលមួយនេះបានសាងទំនុកចិត្តនិងភាពទាក់ទាញជាបន្តបន្ទាប់នៅជុំវិញពិភពលោកដោយដំបូងឡើយត្រូវបានទទួលស្គាល់ថាជាម៉ូតូរបស់កងទ័ព Royal Enfield ហើយក្រោយមកបានផ្លាស់ប្តូរដោយជោគជ័យទៅជាម៉ូតូបុរាណដែលទាក់ទាញអ្នកជិះយ៉ាងទូលំទូលាយ។
ក្រៅពីគុណតំលៃ និងគុណភាព Royal Enfield ត្រូវបានគេទទួលស្គាល់ថាជាម៉ាកយីហ៊ោរដែរមានទំនួលខុសត្រូវសម្រាប់ផ្នែកសេវាកម្មរោងជាង/សេវាកម្មអតិថិជនក្រោយពេលទិញម៉ូតូរួច។

Photo 2024 11 06 13 44 01

ប្រសិនបើអ្នកក្រលេកមើលទៅក្នុងទីផ្សារចែកចាយម៉ូតូមួយទឹក រឺតាមផ្ទះដែរលក់ម៉ូតូថ្មីក៏ពិតមែនវាពិតជាកម្រខ្លាំងណាស់ដែរហាងខ្លះមានធានាសម្រាប់ផ្នែកសេវាកម្មរោងជាងយ៉ាងដិតដល់ដូចក្រុមហ៊ុនដែរនាំចូលយ៉ាងផ្លូវការនិងស្របច្បាស់ដូច Royal Enfield. ឈរលើមូលដ្ឋានដោយផ្តោតលើការពេញចិត្តរបស់អតិថិជនជាធំ សេវាកម្មផ្នែករោងជាងរបស់ Royal Enfield ផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដូចជា៖ Spare Part- គ្រឿងបន្លាស់ពិតប្រាកដនិងគ្រប់គ្រាន់៖ Royal Enfield ផ្តល់នូវភាពងាយស្រួលដល់គ្រឿងបន្លាស់ធានាថាការជួសជុលនិងពិនិត្យមើលម៉ូតូរបស់អ្នកយ៉ាងល្អិតល្អន់។ Accessory៖ បន្ថែមមកជាមួយនិងគ្រឿងលេង/គ្រឿងតុបតែងម៉ូតូ និងគ្រឿងការពារតួម៉ូតូទាំងមូល Royal Enfield ផ្តល់ជូនលោកអ្នកជាមួយផលិតផលដែរមានស្តង់ដារនិងការធានាត្រឹមត្រូវពីរោងចក្រ ។ Warranty-ការធានារយៈពេល ២ ទៅ ៣ឆ្នាំ៖ ការធានារយៈពេល 2 រឺ 3ឆ្នាំទៅតាមម៉ូឌែលខុសៗគ្នា ពិតជាផ្តល់ជូនអតិថិជននូវសន្តិភាពផ្លូវចិត្តដោយដឹងថាម៉ូតូរបស់ពួកគេនិងទទួលបានការធានា ការថែទាំ សម្រាប់បញ្ហារផ្សេងៗដែរអាចកើតមានឡើងសម្រាប់ការប្រើប្រាស់ម៉ូតូរបស់ពួកគេ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia