MG4 ត្រូវបានក្លាយជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតនៅអឺរ៉ុប ដោយសារតម្លៃសមរម្យ
Lee Then
NOVEMBER 28 2024
យានយន្ត
7 views
2 mins read

ជិត 45 ឆ្នាំមកហើយចាប់តាំងពី MG ផ្តល់រថយន្តថ្មីដំបូងដល់អតិថិជននៅសហរដ្ឋអាមេរិក ប្រសិនបើអ្នកធ្លាប់ធ្វើដំណើរនៅអឺរ៉ុប អាមេរិកកណ្ដាល ឬចិន អ្នកអាចបានឃើញថា MG ដែលជាកម្មសិទ្ធិរបស់ចិនតាំងពីឆ្នាំ 2005 មក កំពុងរីកចម្រើនជាខ្លាំង MG កំពុងទទួលបានការលក់ដ៏មានសារៈសំខាន់ជាពិសេសសម្រាប់រថយន្តអគ្គិសនី ដូចជា MG4 EV Trophy Extended Range 2024 ដែលត្រូវបានសាកល្បងនៅអង់គ្លេស និងស្កុតឡែន។

2024 Mg4 Ev Trophy Extended Range 110 6735156b6669f.jpg

MG4 ត្រូវបានបង្ហាញជាលើកដំបូងនៅឆ្នាំ 2022 ហើយបានក្លាយជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតនៅអឺរ៉ុប ដោយសារតម្លៃសមរម្យ។ ទោះជាយ៉ាងណារថយន្ត SUV ដែលមានបច្ចេកវិទ្យាដ៏ទំនើបបានរចនាផ្នែកខាងក្នុងផ្តល់អារម្មណ៍ស្រស់ស្រាយដែលស្រោបដោយស្បែក អេក្រង់ LCD សម្រាប់អ្នកបើកបរ និងការកំណត់ការបញ្ជាតាមរយៈអេក្រង់កណ្តាលទំហំ 10.3 អ៊ីញ

2024 Mg4 Ev Trophy Extended Range 103 6735156469647.jpg

MG4 មិនត្រឹមតែមានការឆ្លាតវៃនៅក្នុងការបើកបរក្នុងទីក្រុងទេ ប៉ុន្តែវាក៏ផ្តល់បទពិសោធន៍ស្រស់ស្រាយដល់អ្នកបើកបរដែលចូលចិត្តមានដំណើរកម្សាន្តទៅតាមខេត្តដូចគ្នា។រថយន្ត MG4 Trophy Extended Range ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំង 245 សេះ (PS) ឬ 180 គីឡូវ៉ាត់ (kW) និងមានកម្លាំងបង្វិល 350 ន្យូតុនម៉ែត្រ (Nm) កម្លាំងនេះអនុញ្ញាតឱ្យរថយន្តអគ្គិសនីនេះអាចបង្កើនល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល 6.5 វិនាទី និងល្បឿនកំពូលរបស់វា 180.25 km/h ដែលត្រូវបានបំពាក់ដោយថ្មអាគុយមានសមត្ថភាព 74.4 kWh ដែលអាចប្រើប្រាស់បាន 323 ម៉ាយ (520 គីឡូម៉ែត្រ)។ ការសាកថ្មអាចធ្វើបានចាប់ពី 10% ដល់ 80% ដោយប្រើ DC Fast Charger នៃថាមពល 150 kW ក្នុងរយៈពេលប្រហែល 39 នាទី។ ថ្មនេះត្រូវបានដំឡើងនៅផ្នែកខាងក្រោមរថយន្ត ដើម្បីរក្សាតុល្យភាព និងបង្កើនលំនឹងនៅលើស្ថានភាពផ្លូវបត់កោង។

2024 Mg4 Ev Trophy Extended Range 102 6735156bcd125.jpg

MG4 មានរចនាដ៏ល្អស្រស់ស្អាត និងមានស្តាយជាពិសេស ដោយមានការរួមបញ្ចូលនៃការរចនាតាមបែបចិន និងអង់គ្លេស។ ដោយសារទំហំរថយន្ត
ប្រវែង 4,287 មម 
ទទឹង   1,836 មម 
កម្ពស់៖ 1,504 មម 
ទំហំនេះធ្វើឱ្យ MG4 មានសមត្ថភាពចល័តល្អក្នុងទីក្រុង និងងាយស្រួលបើកបរ លើផ្លូវតូចឬស្ទះចរាចរណ៍។

2024 Mg4 Ev Trophy Extended Range 112 6735156c482b5.jpg

តម្លៃរថយន្ត MG4 Trophy Extended Range គឺប្រហែល 42,000 ដុល្លារ នៅប្រទេសអង់គ្លេស ប៉ុន្តែបណ្ដាញលក់ជាច្រើនផ្តល់ការបញ្ចុះតម្លៃដល់ 11,000 ដុល្លារ។ ចំពោះអ្នកដែលចង់បាន Dual-Motor (ម៉ូទ័រពី២) មានកម្លាំង 429 HP និងល្បឿន 3.7 វិនាទី 0-60 mph អាចជ្រើសរើស MG4 EV XPower។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia