Tim Cook អរគុណមុខវិជ្ជា២ នេះ ដែលជួយគាត់ឱ្យក្លាយជា CEO ក្រុមហ៊ុន Apple សព្វថ្ងៃ
Sakada Techie
OCTOBER 21 2024
អាជីវកម្ម 4.0
579 views
1 min read

Tim Cook ដែលឥឡូវនេះត្រូវបានគេស្គាល់ថាជា CEO នៃក្រុមហ៊ុន Apple មិនបានចាប់ផ្តើមដំណើររបស់គាត់នៅក្នុងពិភពបច្ចេកវិទ្យាជាអ្នកដឹកនាំអាជីវកម្មទេ តែគាត់អរគុណមុខវិជ្ជាពីរគឺ គណិតវិទ្យា និង វិស្វកម្ម បានធ្វើឱ្យគាត់ឈានមកកាន់ដំណើរធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុន Apple សព្វថ្ងៃនេះ នេះបើតាមបទសម្ភាសន៍របស់លោកជាមួយនឹងសារព័ត៌មាន The Wall Street Journal

Tim Cook ឆ្លុះបញ្ចាំងពីរបៀបដែលចំណង់ចំណូលចិត្តរបស់គាត់ក្នុងការដោះស្រាយបញ្ហាស្មុគស្មាញក្នុងគណិតវិទ្យាបានបង្កើតជាគ្រឹះសម្រាប់ក្តីស្រលាញ់របស់គាត់ចំពោះវិស្វកម្ម។

ជោគជ័យដំបូងរបស់គាត់ក្នុងការសិក្សា ជាពិសេសផ្នែកគណិតវិទ្យា បានជំរុញឱ្យគាត់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មឧស្សាហកម្មនៅសាកលវិទ្យាល័យ Auburn ដោយរៀបចំជើងព្រួលសម្រាប់អាជីពមួយដែលគណិតវិទ្យានិងវិស្វកម្មនឹងក្លាយជាឧបករណ៍សំខាន់ក្នុងការរៀបចំយុទ្ធសាស្ត្ររបស់គាត់ចំពោះអាជីវកម្ម។

Cook សង្កត់ធ្ងន់ថាគណិតវិទ្យានិងវិស្វកម្មដើរទន្ទឹមគ្នា ជាពិសេសនៅក្នុងវិស័យដែលគាត់បានជ្រើសរើស សម្រាប់គាត់ វិស្វកម្មគឺអំពីការអនុវត្តគោលការណ៍គណិតវិទ្យាចំពោះបញ្ហាក្នុងពិភពពិត។

តក្កវិទ្យា និងលក្ខណៈដោះស្រាយបញ្ហានៃគណិតវិទ្យាបានបង្រៀនគាត់ឱ្យគិតពិចារណា និងធ្វើការសម្រេចចិត្តដោយផ្អែកលើការពិចារណាពិតប្រាកដ។

ការណ៍នេះមិនត្រឹមតែជួយគាត់នៅដើមអាជីពរបស់គាត់នៅក្រុមហ៊ុន IBM ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់ជោគជ័យរបស់គាត់នៅក្រុមហ៊ុន Apple ផងដែរ ដែលគាត់ត្រូវបានគេស្គាល់ថាជាអ្នកយកចិត្តទុកដាក់ខ្ពស់លើភាពលម្អិត និងប្រសិទ្ធភាពនៃប្រតិបត្តិការ។

នៅក្រុមហ៊ុន Apple សញ្ញាបត្រផ្នែកវិស្វកម្មឧស្សាហកម្មរបស់គាត់ ដែលរួមបញ្ចូលការសិក្សាអំពីមនុស្សនិងម៉ាស៊ីន គឺជាទ្រព្យសម្បត្តិសំខាន់មួយសម្រាប់ជីវិតគាត់។ Cook លើកឡើងថា មុខវិទ្យានេះបានជួយឱ្យគាត់យល់ពីរបៀបដែលដំណើរការនានា។

ទោះបីជានៅក្នុងការផលិត ភស្តុភារ ឬគ្រប់គ្រងក្រុមក៏ដោយ ការអប់រំរបស់គាត់នៅតែបន្តផ្តល់ប្រយោជន៍ដល់រចនាបថនៃភាពជាអ្នកដឹកនាំរបស់គាត់ ដោយធ្វើឱ្យគាត់ក្លាយជា CEO ដែលឱ្យតម្លៃដល់ភាពជាក់លាក់និងច្បាស់លាស់នៅក្នុងប្រតិបត្តិការទាំងអស់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia