ប្រសើរណាស់!​ ក្រុមហ៊ុន Technovage Solution សហការជាមួយក្រុមហ៊ុន CABS នាំយកបច្ចេកវិទ្យាសន្ដិសុខសាយប៊័រ SOC ជំនាន់ចុងក្រោយចូលទីផ្សារកម្ពុជា
Navasiri Morm
OCTOBER 24 2024
PR
3 mins read

ភ្នំពេញ, កាលពីថ្ងៃទី 22 ខែតុលា ឆ្នាំ 2024 – ក្រុមហ៊ុន Technovage Solution Co., Ltd សហការជាមួយនឹងក្រុមហ៊ុន CABS បានរៀបចំកម្មវិធី SOC Shield Cambodia 2024 នៅឯ GIA Tower ដោយមានការចូលរួមពីសំណាក់ស្ថាប័នរដ្ឋឯកជន ស្ថាប័នអប់រំ ធនាគារ និងសហគ្រាសតូចធំជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសគឺមានការចូលរួមពីសំណាក់់អ្នកជំនាញសន្តិសុខសាយប៊័រជាតិនិងអន្ដរជាតិជាច្រើនរូប ដើម្បីពិភាក្សាពីបញ្ហាសន្ដិសុខសាយប៊័រដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន ក៏ដូចជាចែករំលែកពីដំណោះស្រាយច្ចេកទេសថ្មីៗក្នុងការការពារសន្តិសុខតាមរយៈការតាមដានបន្តផ្ទាល់ដោយប្រើ SOC (Security Operations Center) ដែលជា Platform ដ៏សំខាន់មួយក្នុងការការពារក្រុមហ៊ុន និងស្ថាប័នរបស់អ្នកពីការគំរាមកំហែងតាមឌីជីថល។

111

ថ្លែងនៅក្នុងឪកាសនេះផងដែរ លោក វង្ស សុខា អគ្គនាយកនៃក្រុមហ៊ុន Technovage Solution Co.,Ltd បានលើកឡើងពីភាពចាំបាច់នៃការកែលម្អប្រព័ន្ធបច្ចេកវិទ្យាសន្ដិសុខ ដែលស្ថាប័នទាំងអស់នៅក្នុងប្រទេសកម្ពុជាគួរតែយកចិត្តទុកដាក់ ដើម្បីការពារការវាយប្រហារផ្សេងៗ ស្របពេលដែលបច្ចុប្បន្ននេះកំណើននៃការវាយប្រហាតាមបច្ចេកវិទ្យាកំពុងតែមានការកើនឡើងយ៉ាងឆាប់រហ័ស ជាមួយនិងរបៀបវាយប្រហារកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុដូច្នេះស្ថាប័នទាំងអស់ត្រូវតែធ្វើការឈ្វេងយល់ពីបញ្ហានៃការគម្រាមកំហែងនិងប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយដើម្បីធ្វើការការពារស្ថាប័នរបស់លោកអ្នក។

Photo 7 2024 10 24 18 56 56

នៅក្នុងព្រឹត្តិការណ៍នេះផងដែរ តំណាង StellarCyber Open XDR, SOTI MDM និង RevBits PAM ក៏បានធ្វើការចែករំលែកចំណេះដឹង និងបានការបង្ហាញពីបច្ចេកវិទ្យាសន្ដិសុខសាយប័រថ្មីជំនាន់ចុងក្រោយពាក់ព័ន្ធនិងប្រព័ន្ធការពារ ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI ទំនើបដែលអាចពិនិត្យតាមដាន និងគ្រប់គ្រងការវាយប្រហាសបានកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។Photo 8 2024 10 24 18 56 56

Photo 3 2024 10 24 18 56 56

ដោយឡែកសម្រាប់ RevBits គឺជាក្រុមហ៊ុនសន្តិសុខសាយប័រឈានមុខមានប្រពភមកពីសហរដ្ឋអារមេរិក ដែលមានឯកទេសក្នុងដំណោះស្រាយប្រព័ន្ធសន្តិសុខសាយប័រដូចជា Privillaged Access Management (PAM), Deception Technology, EDR, Email Security, Zero Trust Network Access (ZTNA) and Central Intelligent Platform ជួយឱ្យស្ថាប័នគ្រប់គ្រងសន្តិសុខប្រព័ន្ធនិងទិន្នន័យកំរិតខ្ពស់បំផុត។

Photo 10 2024 10 24 18 56 56Photo 2024 10 24 18 59 31ជាមួយគ្នានេះដែរសម្រាប់ StellarCyber គឺជាក្រុមហ៊ុនសន្ដិសុខសាយប៊័រ ដែលមានផ្លែតហ្វម Open XDR platform ដែលរួមបញ្ចូលនូវ Tools សន្ដិសុខសាយប៊័រជាច្រើនរួមមាន SIEM, EDR, NDR និង SOAR នៅក្នុងប្រព័ន្ធតែមួយ។ ជាពិសេសគឺមាននូវបច្ចេកវិទ្យា AI ទំនើបចុងក្រោយបំផុត ដែលអាចជួយរៀបចំ និងធ្វើការចាប់ ក៏ដូចជាឆ្លើយតបទៅលើការវាយលុក និងការគំរាមកំហែងសាយប៊័របានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ផងដែរ។

០០០ទន្ទឹមនឹងនេះផងដែរ SOTI គឺជាក្រុមហ៊ុនឈានមុខគេនៃការគ្រប់គ្រងឧបករណ៍ចល័ត (MDM) និងដំណោះស្រាយការគ្រប់គ្រងកម្មវិធីទូរស័ព្ទ Tablet និង IOT devices។ 

គួរជម្រាបផងដែរថា ក្រុមហ៊ុន Technovage Solution Co.,Ltd គឺជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យារបស់ខ្មែរ ដែលផ្ដល់នូវសេវាកម្មដំណោះស្រាយបច្ចេកវិទ្យា៣ធំៗ​ រួមមាន ដំណោះស្រាយសុវត្ថិភាពសន្ដិសុខសាយប៊័រ (Cybersecurity Solutions) ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញ (Network Infrastructure) និងអភិវឌ្ឍន៍កម្មវិធី (Software Development) ផងដែរ។ សម្រាប់ព័ត៌មានបន្ថែកក៏ដូចជាការប្រឹក្សាយោបល់ផ្សេងៗ អាចទាក់ទងទៅកាន់លេខ (+855) 92 282 412 ឬ Email: [email protected]

Photo 19 2024 10 24 18 56 56Photo 21 2024 10 24 18 56 56Photo 17 2024 10 24 18 56 56

Photo 12 2024 10 24 18 56 56Photo 2 2024 10 24 18 56 56Photo 16 2024 10 24 18 56 56Photo 15 2024 10 24 18 56 56Photo 4 2024 10 24 18 56 56

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia