Apple អែបគៀនសិន! Qualcomm បញ្ចេញឈីប AI ជំនាន់ថ្មីដាក់លើស្មាតហ្វូន កម្លាំងខ្លាំងអស់ស្ទះ
Makara Rin
OCTOBER 22 2024
អេឡិចត្រូនិក
98 views
2 mins read

ក្រុមហ៊ុន Qualcomm បានបង្ហាញនូវប្រព័ន្ធដំណើរការថ្មីបំផុតរបស់ខ្លួន គឺ Snapdragon 8 Elite ដែលគេបានអះអាងថាជាប្រព័ន្ធដំណើរការដ៏មានសមត្ថភាពនិងលឿនបំផុតនៅលើពិភពលោក។ ឈីបសេតនេះ គឺត្រូវបានបង្ហាញនៅក្នុងសន្និសីទ Snapdragon របស់ក្រុមហ៊ុន Qualcomm ហើយវាត្រូវបានរចនាឡើងដើម្បីបង្កើនសមត្ថភាពឲ្យកាន់តែខ្លាំងទាំងផ្នែកក្រាហ្វិក និងការងារផ្អែកលើ AIតែម្តង។ នេះបើយោងទៅតាមការចុះផ្សាយរបស់ ZDnet

ឈីបនេះបំពាក់ដោយ CPU Qualcomm Oryon ជំនាន់ទីពីរ, GPU Qualcomm Adreno និង NPU Qualcomm Hexagon ដែលធ្វើឱ្យវាស័ក្តិសមសម្រាប់ដំណើរការកិច្ចការ AI ស្មុគស្មាញនៅលើឧបករណ៍ដូចជាការបង្កើតរូបភាព និងការបកប្រែអត្ថបទអត្ថបទជាដើម។

លក្ខណៈពិសេសគួរឱ្យកត់សម្គាល់មួយចំនួនរួមមាន៖ Cache 24MB, ល្បឿន CPU 4.32 GHz, ការកែលម្អដល់ 45% នៃសមត្ថភាព single-core និងការប្រើប្រាស់ Web browser លឿនជាងមុនរហូតទៅដល់ 62% ដែលធ្វើឲ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែរលូន។ Platform ថ្មីនេះត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ទូរស័ព្ទស្មាតហ្វូន Android កំពូលៗដែលនឹងចេញលក់នៅចុងឆ្នាំ 2024

1 2

Snapdragon 8 Elite ក៏ត្រូវបានគេធ្វើឡើងដើម្បីកែសម្រួលក៏ដូចជាអភិវឌ្ឍកម្មវិធី AI ជំនាន់ថ្មីផងដែរ ដោយវាអាចគាំទ្រជាមួយនឹងការប្រើប្រាស់បានច្រើន រួមទាំងរូបថត វីដេអូ និងសំឡេងជាដើម។ ដោយផ្តោតលើ on-device AI ក្រុមហ៊ុន Qualcomm សង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃការដំណើរការកាន់តែលឿន សុវត្ថិភាពកាន់តែប្រសើរ និងនិរន្តរភាពកាន់តែប្រសើរដោយកាត់បន្ថយទិន្នន័យដែលផ្ញើទៅម៉ាស៊ីនមេខាងក្រៅ (External Server)

ឈីបសេតនេះនឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវមុខងារផ្សេងៗដែលប្រើប្រាស់នៅក្នុងស្មាតហ្វូន ដោយរាប់ចាប់តាំងពីការថតរូបរហូតដល់ការលេងហ្គេម ជាមួយនឹងឧបករណ៍ដែលដំណើរការដោយ AI បន្ថែមពីលើនេះទៀតមានដូចជា AI relighting, Video Magic Eraser ផងដែរ។

Snapdragon 8 Elite Gaming Qrd គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតឈានមុខគេដូចជា Samsung, Asus និង Xiaomi ក៏នឹងត្រូវបានគេរំពឹងថានឹងបញ្ចេញទូរស័ព្ទជំនាន់ថ្មីដែលដំណើរការដោយ Snapdragon 8 Elite ក្នុងពេលឆាប់ៗនេះផងដែរ។

អត្ថបទដោយ៖ រិន​ មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia