អនុប្រធាន Samsung ចេញមុខសុំទោសជាសាធារណៈ ក្រោយធ្លាក់ចំណូលមិនដូចការរំពឹងទុក
Makara Rin
OCTOBER 9 2024
អេឡិចត្រូនិក
155 views
1 min read

លោក Jun Young-hyun អនុប្រធានក្រុមហ៊ុន Samsung និងជាប្រធានថ្មីនៃផ្នែកដំណោះស្រាយឧបករណ៍ (Devices Solution Division) បានសុំទោសជាសាធារណៈកាលពីថ្ងៃអង្គារ បន្ទាប់ពីការព្យាករណ៍លើប្រាក់ចំណេញនៃត្រីមាសទី៣ មានលទ្ធផលមិនល្អដូចការរំពឹងទុក នេះបើយោងតាមការចុះផ្សាររបស់ CNBC

ក្នុងនាមជាក្រុមហ៊ុនដ៏ឈានមុខមួយ Samsung បានប៉ាន់ប្រមាណថាប្រាក់ចំណេញប្រតិបត្តិការសម្រាប់ត្រីមាសដែលបញ្ចប់នៅខែកញ្ញា នឹងមានប្រមាណ 9.10 ទ្រីលានវ៉ុន ដែលចំនួននេះគឺទាបជាងការរំពឹងរបស់ស្ថាប័ន LSEG ទៀត

ចំពោះស្តាប័ន LSEG គឺបានធ្វើការព្យាករណ៍ថា ប្រាក់ចំណេញប្រតិបត្តិការនឹងមានចំនួន 11.456 ទ្រីលានវ៉ុន (ប្រមាណ 7.7 ប៊ីលានដុល្លារ) សម្រាប់ត្រីមាសបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា។

 92704913 Afpsamsung2

Samsung បានពន្យល់ថា ដំណើរការនៃផ្នែកមេម៉ូរីរបស់ខ្លួនរងផលប៉ះពាល់ដោយសារ "ថ្លៃដើមមួយលើក និងផលប៉ះពាល់អវិជ្ជមាន" ដែលរួមមានការកែតម្រូវស្តុកទំនិញពីអតិថិជនទូរស័ព្ទចល័ត និងការផ្គត់ផ្គង់កើនឡើងនូវផលិតផលមេម៉ូរីចាស់ៗពីក្រុមហ៊ុនចិនថែមទៀតផង។ 

នៅក្នុងសារលិខិតសុំទោស ទៅកាន់អតិថិជន អ្នកវិនិយោគ ក៏ដូចជាបុគ្គលិកជាដើម លោក Jun Young-hyun ថ្លែងថា ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន Samsung កន្លងមកគឺតែងតែបំប្លែងពីវិបត្តិទៅឱកាស ដោយមានប្រវត្តិនៃការប្រកួតប្រជែង នវានុវត្តន៍ និងការយកឈ្នះជាដើម។ លើសពីនេះទៅទៀតលោកក៏បានសន្យាថា នឹងធ្វើឲ្យស្ថានភាពដ៏លំបាកដែលកំពុងប្រឈមបច្ចុប្បន្ននេះ ឲ្យក្លាយជាឱកាសសម្រាប់ការបោះជំហ៊ានទៅមុខទៀត។ 

អត្ថបទដោយ៖ រិន មករា 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia