ធ្លាប់បានប្រើប្រាស់ទេ? មុខងារមួយនៅក្នុង Messenger អាចអនុញ្ញាតឲ្យយើងដឹងថាដៃគូរម្ខាងទៀតដែលកំពុង Chat ជាមួយ Screenshot សាររបស់យើងទៀត គ្រាន់តែចុចថតភ្លាមគឺលោតសារជូនដំណឹងមកតែម្តង លើសពីនេះទៅទៀតក៏វាមានមុខងារបំបាត់ដានរាល់សារដែលយើងផ្ញើទៅគេផងដែរ។
សម្រាប់មុខងារមួយនេះមានឈ្មោះ Disappearing Messages ដោយ Facebook បានបញ្ចេញវាមកយូរដែរហើយដើម្បីប្រើប្រាស់ ដោយតួនាទីរបស់គឺ៖
របៀបបើក
- ចូលទៅកាន់ Chat នរណាម្នាក់នៅក្នុង messenger
- បន្ទាប់មកចុចលើ Profile របស់គេ
- អូសឡើងលើបន្តិចរួចចុចលើមុខងារ Disappearing Messages រួចបើកមុខងារនេះ
- បន្ទាប់ពីបើកហើយវានឹងដំណើការមុខងារនេះតែម្តង
សូមបញ្ជាក់ថា សម្រាប់មុខងារមួយនេះគឺវាដើរតែនៅលើ Chat ណាដែលយើងបានបើកដំណើរការតែប៉ុណ្ណោះ អ្នកដែលយើងមិនបានបើកដំណើរការមុខងារនេះគឺនៅអាចប្រើប្រាស់មុខងារធម្មតាបានដដែល ។
អត្ថបទដោយ៖ រិន មករា