ឈប់ប្រើក្បាច់មាន់ចឹកស្រូវវាយកុំព្យូទ័រទៀតទៅ មកស្គាល់វេបសាយ២នេះ អាចជួយឲ្យអ្នកវាយ Typing លឿនជាងមុន
Makara Rin
NOVEMBER 12 2024
គន្លឹះល្អៗ
124 views
1 min read

បងប្អូនណាខ្លះនៅប្រើស្តាយចាស់វាយអក្សរលើកុំព្យូទ័រ វាយម្តងមួយៗយឺតៗមិនលឿនដូចគេ នេះគឺដោយសារតែបងប្អូនមិនទម្លាប់ប្រើដៃវាយអក្សរលើ Keyboard ទៅតាមក្បួនខ្នាត ម្យ៉ាងទៀតអាចមកពីបងប្អូនមិនសូវបានអនុវត្តក្នុងការវាយអក្សរឲ្យបានស្ទាត់ជំនាញជាដើម។ ដូច្នេះមានវេបសាយចំនួន២ ដែលបងប្អូនអាចប្រើប្រាស់ដើម្បីជំនួយដល់ការអនុវត្តវាយ Typing ឲ្យកាន់តែស្ទាត់ជំនាញ។

សម្រាប់វេបសាយមួយនេះគឺអនុញ្ញាតឲ្យយើងធ្វើការអនុវត្តទៅលើការសរសេរអក្សរតាមរយៈសៀវភៅ ដោយយើងអាចរើសសៀវភៅមកសរសេរបាន មិនតែប៉ុណ្ណោះបន្ទាប់ពីយើងអនុវត្តលើការសរសេរហើយវានឹងបង្ហាញជាទិន្នន័យនៃការអនុវត្តរបស់យើងជាក់ស្តែងថែមទៀតផង។ ក្រៅពីនេះក៏យើងអាចធ្វើការចូលទៅកំណត់មុខងារផ្សេងៗទៅតាមចំណង់ចំណូលចិត្តរបស់យើងបានផងដែរ។ 

1

ZType

វេបសាយទី២នេះជាប្រភេទ ហ្គេមដែលយើងអាចអនុវត្តតាមរយៈការវាយអក្សរដែលវារត់ពីលើចុះមកក្រោម វាមានទាំងពាក្យពិបាកមានទាំងពាក្យស្រួលនិងមានទៅតាមកម្រិត ដូច្នេះប្រសិនបើយើងអនុវត្តកាន់តែស្ទាត់ជំនាញនោះវារត់កាន់តែលឿន។ 

2

អត្ថបទដោយ៖ រិន មករា

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia